កម្ពុជា និងមូលនិធិ GE ចុះហត្ថលេខា បង្កើនការបណ្តុះបណ្តាល និងកសាងសមត្ថភាពធនធានមនុស្សកម្ពុជា លើបច្ចេកទេសវះកាត់ ក្រោមអធិបតីសម្តេចតេជោ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខា ស្តីពីការវះកាត់ប្រកបដោយសុវត្តិភាពឆ្នាំ២០២០ រវាងកម្ពុជា និងមូលនិធិ GE នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ការចុះហត្ថលេខានេះ ភាគីកម្ពុជាតំណាងដោយ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចុះហត្ថលេខាជាមួយតំណាងក្រុមហ៊ុន GE Global Growth ដើម្បីបង្កើនការជួយជាបន្តទៀតដល់ប្រទេសកម្ពុជា ជាពិសេសលើការបណ្តុះបណ្តាល និងការកសាងសមត្ថភាពធនធានមនុស្សលើបច្ចេកទេសនៃការវះកាត់ប្រកបដោយសុវត្តិភាព។ ការចុះហត្ថលេខានេះ ធ្វើឡើងនៅសណ្ឋាគារហ៊ីលថុន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹកជាមួយ តំណាងក្រុមហ៊ុន GE Global Growth។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន GE Global Growth ដែលតែងតែមានសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាសុខភាពរបស់ប្រជាជន។ សម្តេចតេជោ និងតំណាងក្រុមហ៊ុន GE Global … Continue reading កម្ពុជា និងមូលនិធិ GE ចុះហត្ថលេខា បង្កើនការបណ្តុះបណ្តាល និងកសាងសមត្ថភាពធនធានមនុស្សកម្ពុជា លើបច្ចេកទេសវះកាត់ ក្រោមអធិបតីសម្តេចតេជោ